អញ្ជើញសិស្ស
របៀបក្នុងការអញ្ជើញសិស្សឱ្យចូលរួមសាលារបស់អ្នក
អនុវត្តតាមជំហានទាំងនេះ ដើម្បីអញ្ជើញសិស្សឱ្យចូលរួមផ្លាតហ្វមអប់រំរបស់អ្នកដោយរលូន៖
ជំហានទី១៖
- ចូលទៅកាន់គេហទំព័រដើម ចុចលើ រូបប្រូហ្វាល់ > ផ្ទាំងគ្រប់គ្រង៖
ជំហានទី២៖
- ពីមឺនុយខាងឆ្វេងដៃ ជ្រើសរើស អ្នកប្រើ > បញ្ជីសិស្ស។ បន្ទាប់មកចុចលើ ➕ ហើយជ្រើសរើស បន្ថែមអ្នកប្រើថ្មី ។
ជំហានទី៣៖
- បញ្ចូលអាសយដ្ឋានអ៊ីមែលរបស់សិស្សនៅក្នុងប្រអប់ដែលបានកំណត់ ហើយបន្តដោយចុចប៊ូតុង អញ្ជើញ។
ចំណាំ៖
សាលារៀនមួយចំនួនអាចនឹងដាក់កម្រិតលើមុខងារនេះ។ ប្រសិនបើមិនមានទេ សូមពិគ្រោះជាមួយអ្នកគ្រប់គ្រងសាលាសម្រាប់ជំនួយបន្ថែម។
ប្រសិនបើអ៊ីមែលការអញ្ជើញដំបូងមិនត្រូវបានទទួលទេ សូមប្រើជម្រើសផ្ញើជាថ្មី។ លើសពីនេះទៀត ណែនាំសិស្សឱ្យពិនិត្យមើលអ៉ីម៉ែលនៅថត Spam ឬ Junk Email របស់ពួកគេ។